កិច្ចប្រជុំពិភាក្សាភាពជាដៃគូ ក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

10 Jul, 2024 15:07 PM | 4 months ago

កិច្ចប្រជុំពិភាក្សាភាពជាដៃគូ ក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
 
 
 
 
 
 
 
កិច្ចប្រជុំពិភាក្សាភាពជាដៃគូ ក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Dialogue partnership meeting Working group “B” “Tourism Sector “, G-PSF.
———
នៅថ្ងៃអង្គារ ០៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំកិច្ចប្រជុំក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពសហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារ “ខ” តំណាងផ្នែករដ្ឋាភិបាល និងវត្តមាន ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ “ខ” តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធតំណាងផ្នែករដ្ឋាភិបាល, សមាជិកពាក់ព័ន្ធតំណាងផ្នែកឯកជន និងសមាជិក សមាជិកាដែលមាននៅក្នុងសេចក្តីសម្រេចរបស់រដ្ឋាភិបាលជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើវឌ្ឍនភាពនៃក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” ក៏ដូចជាពិនិត្យទៅលើលទ្ធផលដែលសម្រេចដោយប្រមុខរាជរដ្ឋាភិបាលនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ កិច្ចប្រជុំនេះក៏នឹងដំណើរការពិនិត្យ ពិគ្រោះ និងដោះស្រាយទៅលើបញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដែលស្នើឡើងដោយផ្នែកឯកជន រួមមាន៖ ១. ក្រុមប្រឹក្សាទេសចរណ៍ឯករាជ្យ, ២. ជើងហោះហើរមកកម្ពុជា, ៣. ព្រលានយន្តហោះសៀមរាប, ៤. ថតរូបនៅតាមប្រាសាទនានាក្នុងខេត្តសៀមរាប, ៥. ការផ្សព្វផ្សាយអត្តសញ្ញាណកម្ពុជា, ៦. រៀបចំកញ្ចប់ថវិការធំមួយ ដើម្បីផ្សប់ផ្សាយទេសចរណ៍កម្ពុជា, ៧. អភិវឌ្ឍន៍ជំនាញទីផ្សារអន្តរជាតិ, ៨. ធនធានមនុស្ស (ប្រាក់ឈ្នួល អប្បបរមា / ការបណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍/ ការបណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍), ៩. ជំនួយផ្នែកហិរញ្ញវត្ថុ, ១០. សន្តិសុខ និងសុវត្ថិភាពទេសចរណ៍ ជាដើម និងលើកអំពីវឌ្ឍនភាពបញ្ហា ក្នុងវិស័យទេសចរណ៍ ដែលបានដាក់ជាកញ្ចប់ ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៦:៤០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1