ជំនួបពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី

10 Jul, 2024 14:33 PM | 3 months ago

ជំនួបពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ជំនួបពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចអូស្ត្រាលី ដឹកនាំ ដោយ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ដ្រាលី ក្នុងឱកាសបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា។ ជំនួបពាណិជ្ជកម្មនេះ ក៏មានការអញ្ជើញចូលរួមធ្វើបទបង្ហាញដោយ ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអូស្ត្រាលី និង ធុរជនកម្ពុជានិងអូស្ត្រាលី សរុប ៤០ នាក់។
គណៈប្រតិភូធុរកិច្ចដែលអញ្ជើញចូលរួមក្នុងជំនួបពាណិជ្ជកម្មនេះ មកពីវិស័យ៖ ទេសចរណ៍ អប់រំ ប្រព័ន្ធផ្សព្វផ្សាយ អាហរ័ណនីរហរ័ណ អចលទ្រព្យ ការវិនិយោគ ភោជនីយដ្ឋាន និង ទូរគមនាគមន៍។
Post details 1