សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្រ្តី លើកិច្ចការពិធីការ បដិសណ្ឋារកិច្ច និងការងាររដ្ឋបាល

05 Jul, 2024 11:59 AM | 4 months ago

សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្រ្តី លើកិច្ចការពិធីការ បដិសណ្ឋារកិច្ច និងការងាររដ្ឋបាល
 
 
 
 
 
 
 
 
 
 
 
 
 
 
 
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី
ការពង្រឹងសមត្ថភាពមន្រ្តី លើកិច្ចការពិធីការ បដិសណ្ឋារកិច្ច និងការងាររដ្ឋបាល
........................................................................
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពមន្រ្តី លើកិច្ចការពិធីការ បដិសណ្ឋារកិច្ច និងការងាររដ្ឋបាល” ដើម្បីលើកកម្ពស់ការងាររដ្ឋបាល ការងារពិធីការ បដិសណ្ឋារកិច្ច ក្នុងការរៀបចំកម្មវិធីផ្លូវការផ្សេងៗ របស់សភាពាណិជ្ជកម្មមណ្ឌលខេត្ត-ក្រុង និងបណ្តាសមាគម អង្គភាពដៃគូរឱ្យកាន់តែប្រសើរឡើង និងទទួលបានប្រសិទ្ធិភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន។
សិក្ខាសាលាបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួម ក្រោមវត្តមាន ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោក ភាព សុភ័ណ តំណាងនាយកប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងគ្រូឧទ្ទេស ពីររូបគឺ ឯកឧត្តមបណ្ឌិត សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និង លោកជំទាវ តឹក កុស្សនា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានចូលរួមធ្វើការធ្វើបទឧទ្ទេសនាម ជូនដល់លេខាធិការសភាពាណិជ្ជកម្មមណ្ឌលខេត្ត-ក្រុង ក៏ដូចជា បណ្តាសមាគម និងអង្គភាពដៃគូទាំងអស់ ឱ្យបានយល់កាន់តែច្បាស់អំពីកិច្ចការងាររដ្ឋបាល ការងារពីធីការ និងបដិសណ្ឋារកិច្ច ដោយផ្ទាល់រយៈពេលមួយថ្ងៃពេញ ដែលមានសិក្ខាកាមចូលរួមប្រមាណ១០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមឧកញ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត សុខ សេងយ៉ន និងលោកជំទាវ តឹក កុស្សនា សម្រាប់ការផ្តល់កិត្តិយសជា គ្រូឧទ្ទេស ដែលបានចែករំលែកចំណេះដឹង លើកិច្ចការពិធីការ បដិសណ្ឋារកិច្ច និងការងាររដ្ឋបាល ក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះជូនដល់ បុគ្គលិក សភាពាណិជ្ជកម្មមណ្ឌលខេត្ត-ក្រុង បណ្តាសមាគមនានា អាចឈ្វេងយល់អោយកាន់តែស៊ីជម្រៅពី និតីវិធី បែបបទ រដ្ឋបាល និងក្បួនខ្នាត ការងារពីធីការ និងបដិសណ្ឋារកិច្ច ដើម្បីយកទៅអនុវត្តក្នុងអង្គភាព ឬស្ថាប័នរបស់ខ្លួន ឱ្យទទួលបានប្រសិទ្ធិភាពការងារខ្ពស់។
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង
Post details 1