កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ)

02 Jul, 2024 14:37 PM | 4 months ago

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ)
 
 
 
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ)
Meeting to Review the Progress of Cambodia Tourism Marketing and Promotion Board (CTB)
———-
នៅថ្ងៃច័ន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០២:០០នាទីរសៀល នៅទីស្តីការក្រសួងទេសចរណ៍, អ្នកឧកញ៉ា លឹម ហេង អនុប្រធានភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន និងជាសមាជិកនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) រួមជាមួយនឹង ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ “ផ្នែកទេសចរណ៍” ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងទេសចរណ៍, តំណាងសមាគមឧកញ៉ាកម្ពុជា, តំណាងក្រុមហ៊ុនអាកាសចរណ៍ និងសមាជិក សមាជិកានៃ ក.ផ.ផ ជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះក្នុងគោលបំណងពិនិត្យ តាមដានវឌ្ឍនភាពការងារ និងពិភាក្សាលើឯកសារសំខាន់ៗរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាដែលរួមមាន៖ ១. សេចក្តីព្រាងលក្ខន្តិកៈរបស់ ក.ផ.ផ ២ . សេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់ ក.ផ.ផ ៣. ប្រភពធនធានទ្រទ្រង់ដល់ដំណើរការនៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក.ផ.ផ និងបញ្ហាមួយចំនួនផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៦:០០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
—-
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1