សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំសម្របសម្រួលក្រុមការងារផ្នែកឯកជន របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា
02 Jul, 2024 11:58 AM | 4 months ago
សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំសម្របសម្រួលក្រុមការងារផ្នែកឯកជន របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន (វ.រ.ឯ) (Government-Private Sector Forum “G-PSF”), បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារចំពោះកិច្ច អនុវត្តសម្របសម្រួលក្រុមការងារទាំង ១៦ ផ្នែកឯកជន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ សមាសភាពក្នុងសេចក្តីសម្រេចនេះ មានតួនាទីសំខាម់ក្នុងការសម្របសម្រួលសម្រាប់គ្រប់ក្រុមការងារទាំង១៦ផ្នែកឯកជន និងបង្កភាពងាយស្រួលដល់ការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ សម្របសម្រួលបជាមួយ ភាគីរាជរដ្ឋាភិបាលពាក់ព័ន្ធសំខាន់ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងគោបំណងធ្វើយ៉ាងណាសម្រួលដោះស្រាយ បញ្ហាប្រឈមនានា ដល់សកម្មភាព ពាណិជ្ជកម្ម អាជីវកម្ម ធុរកិច្ច វិនិយោគ ជាតិ-អន្តរជាតិ នៅកម្ពុជា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]