ពិធីប្រកាសដាក់ឱ្យអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ
02 Jul, 2024 11:36 AM | 4 months ago
ពិធីប្រកាសដាក់ឱ្យអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ
Launching to the implement on the Environment & National resources Codes
———
នៅថ្ងៃសុក្រ ០៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០នាទីរសៀល នៅសាលប្រជុំ ម៉ុក ម៉ារ៉េត (ជាន់ទី៥) ទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ចកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សាម៉ីក្រសួង នឹង មានការចូលរួមអន្តរក្រសួង ស្ថាប័ន: តំណាងទីស្តីការគណៈរដ្ឋមន្ត្រី, រដ្ឋបាលថ្នាក់ក្រោមជាតិ, តំណាងរដ្ឋបាលរាជធានីភ្នំពេញ, អង្គទូត, តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ, មន្ទីរបរិស្ថានរាជធានី ខេត្ត, តំណាងមន្ទីរបរិស្ថានរាជធានីភ្នំពេញ, អង្គការជាតិ អន្តរជាតិ, តំណាងអង្គការ Wildlife Alliance (WA), សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, តំណាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិង វិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានកសិកម្មព្រែកលៀប និងមានការចូលរួម ពីផ្នែកឯកជន និងតំណាងក្រសួង-ស្ថាប័នរដ្ឋ ជាច្រើនទៀតផងដែ។
ពិធីប្រកាសដាក់ឱ្យអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ រៀបចំឡើង ក្នុងគោលបំណងដាក់ឱ្យអនុវត្តជាផ្លូវការ និងផ្សព្វផ្សាយក្រមបរិស្ថាននិងធនធានធម្មជាតិ ដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គទូត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថាន សាធារណៈ និងអង្គភាពពាក់ព័ន្ធស្របតាមមាត្រា៨៦៥ (ការអនុវត្តក្រម) នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ចែងថា ក្រមនេះត្រូវយកអនុវត្ត ក្នុងរយៈពេល ១ (មួយ)ឆ្នាំ ក្រោយការចូលជាធរមាននៃក្រមនេះ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]