កិច្ចប្រជុំសហប្រធានក្រុមការងារ “ឆ” “ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
02 Jul, 2024 11:24 AM | 5 months ago
កិច្ចប្រជុំសហប្រធានក្រុមការងារ “ឆ” “ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Meeting of private sector working group “7th” “Export processing and Trade Facilitation Sector” of the G-PSF.
———
នៅថ្ងៃសុក្រ ០៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំសហប្រធានក្រុមការងារ “ឆ” “ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឆ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់វត្តមានអនុសហប្រធានក្រុមការងារ “ឆ” ផ្នែកឯកជន, តំណាងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា, តំណាងសមាគម TAFTAC, តំណាងសមាគមបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា, តំណាងសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា, តំណាងសមាគមស្បែកជើងកម្ពុជា, តំនាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា, តំណាងក្រុមហ៊ុនផ្នែកឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើបញ្ហាប្រឈមចាស់ៗរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្មទាំង១០ រួមមាន៖ ១. កម្រៃ Clearance Fee ២. កម្រៃ THC ៣. កម្រៃ CIC ៤. បញ្ហាអគ្គិសនី ៥. បញ្ហា CO ៦. សម្លៀកបំពាក់ផលិតពីក្រណាត់ព័ណ៌បៃតងសម្រាប់កងទ័ព ៧. CO Reference ៨. ការផ្ទៀងផ្ទាត់សន្និធិ ៩. បញ្ហា Halal Food ក៏ដូចជាបញ្ហាអាជ្ញាប័ណ្ណដឹកទំនិញឆ្លងកាត់ប្រទេស។ ទន្ទឹមនេះកិច្ចប្រជុំក៏ទទួលបាននូវសំណើរ សំណូមពរថ្មីៗបន្ថែមទៀត ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងពាណិជ្ជកម្មនាពេលខាងមុខនេះ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:០០នាទីរសៀល ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]