ពិធីប្រគល់ និងទទួលជាផ្លូវការម៉ាស៊ីន និងឧបករណ៍ពិសោធន៍ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន
01 Jul, 2024 11:09 AM | 4 months ago
ពិធីប្រគល់ និងទទួលជាផ្លូវការម៉ាស៊ីន និងឧបករណ៍ពិសោធន៍ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន
Official ceremony handover of Machines and Laboratory Equipments
————
នៅថ្ងៃព្រហស្បតិ៍ ០៦រោច ខែជេស្ឋ ឆ្នាំរោច ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០២:៣០នាទីរសៀល នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលជាផ្លូវការម៉ាស៊ីន និងឧបករណ៍ពិសោធន៍ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម Rsuge Yoshifumi អនុរដ្ឋមន្ត្រីការបរទេសជប៉ុន។ កម្មវិធីនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, មន្ត្រីនៃរ្ដដ្ឋាភិបាលជប៉ុន, តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា, គណៈវិស្វករកម្ពុជា, តំណាងសមាគមអ្នកសាងសង់កម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលប្រទេសជប៉ុន ដែលបានផ្តល់ជាជំនួយចំពោះឧបករណ៍ពិសោធន៍សំណង់ដល់ប្រទេសកម្ពុជា និងបានបេជ្ញាចិត្តក្នុងធ្វើយ៉ាងណាប្រើប្រាស់ឱ្យអស់លទ្ធភាព និងទទួលបានប្រសិទ្ធិភាពដើម្បីបម្រើឱ្យគុណភាពសំណង់ក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរ និងមានស្តង់ដារបន្ថែមទៀត។
ពិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:០០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]