វេទិកាធុរកិច្ចកម្ពុជា-ថៃ

07 Feb, 2024 02:02 AM | 10 months ago

វេទិកាធុរកិច្ចកម្ពុជា-ថៃ
 
នារសៀលថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា​និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ថៃ ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មថៃ និង
គណៈកម្មាធិការពាណិជ្ជកម្មថៃ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។ គោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីកម្ពុជា-ថៃ ដែលមានការអញ្ជើញចូលរួមពីក្រុមហ៊ុនធំៗរបស់ប្រទេសទាំងពីរ ដើម្បីពិភាក្សា និង ពិនិត្យលទ្ធភាពសហប្រតិបត្តិការលើគម្រោងរួម។
ព័ត៌មានលម្អិតដូចមានក្នុងសេចក្តីប្រកាសព័ត៌មាន ឬ ទាក់ទងមកនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃសភាពាណិជ្ជកម្មកម្ពុជា [email protected]
Post details 1