កិច្ចប្រជុំក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (វ.រ.ឯ)

01 Jul, 2024 09:30 AM | 4 months ago

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (វ.រ.ឯ)
 
 
 
 
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (វ.រ.ឯ)
Meeting’s Private sector working groups of the Government-Private Sector Forum (G-PSF).
———
ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅអាគារធនាគារវីងថៅវើ។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន នឹងដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, កិច្ចប្រជុំនេះ អញ្ជើញចូលរួមពីសហប្រធាន និងសហប្រធានក្រុមការងារ១៦ផ្នែកឯកជន និងសហប្រធាននិងអនុសហប្រធានក្រុមការងារបច្ចេកទេសភាពជាដៃគូអគ្គនាយកដ្ឋាន-ពន្ធដារ-គយ-ផ្នែកឯកជន ព្រមទាំងលេខាធិការដ្ឋាននៃក្រុមការងារនីមួយៗ ផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ៖ ១. ការធ្វើបច្ចុប្បន្នភាពក្រុមការងារផ្នែកឯកជន សរុបមានចំនួន ១៦ក្រុមការងារផ្នែកឯកជន តាមសេចក្តីសម្រេចលេខ ៩៧ សសរ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤, ២. ការផ្តល់អនុសាសន៍ អ្នកឧកញ៉ា ប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន ដើម្បីពង្រឹងនិងបង្កើនសកម្មភាពតាមក្រុមការងារនីមួយៗអោយមានប្រសិទ្ធភាពធ្វើ យ៉ាងណាសម្របសម្រួលសកម្មភាព និងបរិយាកាសធុរកិច្ច និងវិនិយោគកាន់តែប្រសើក្នុងប្រទេស កម្ពុជា, ៣. ការធ្វើសេចក្តីរាយការណ៍សង្ខេបពីសហប្រធាននៃក្រុមការងារផ្នែកឯកជន អំពីសកម្មភាពក្រុមការងាររបស់ខ្លួន និងទិសដៅបន្តនាពេលខាងមុខ, ៤. ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្រោម យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកន ដែលបង្កើតក្រុមការងារចំពោះកិច្ចអនុវត្តសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ៥. បទបង្ហាញ ពីក្រុមជំនាញការនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) លើចំណុច (១). ការប្រើប្រាស់ប្រព័ន្ធតាមដានការអនុវត្តវិធានការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩, (២). ផ្ទាំងវិភាគទិន្នន័យ (Dashboard), និង(៣). តារាងបណ្តុំទិន្នន័យ (Dataset) និង ៦. ពិនិត្យនិងពង្រឹងអនុវត្តអោយកាន់តែប្រសើឡើងនូវយន្តការមានស្រាប់ដូចជាខេត្តថ្នាក់ក្រោមជាតិ ជា មួយ បណ្តាសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រុង ផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៣០នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].
Post details 1