វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េពង្រីកកិច្ចសហប្រតិបត្តិការលើការបម្លែងថាមពលនៅកម្ពុជា

25 Jun, 2024 16:19 PM | 4 months ago

វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េពង្រីកកិច្ចសហប្រតិបត្តិការលើការបម្លែងថាមពលនៅកម្ពុជា
 
 
 
 
 
 
 
 
វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េពង្រីកកិច្ចសហប្រតិបត្តិការលើការបម្លែងថាមពលនៅកម្ពុជា
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ អំពីបច្ចុប្បន្នភាពនៃការសិក្សាសមិទ្ធិលទ្ធកម្មគម្រោងកែច្នៃប្រេងសំបកគ្រាប់ស្វាយចន្ទីទៅជាជីវថាមពល និងជីសរីរាង្គនៅកម្ពុជា។ ទន្ទឹមនឹងនេះ គណៈប្រតិភូវិទ្យាស្ថានថាមពលកូរ៉េ ក៏បានស្នើរសុំការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការបន្ថែម លើការកែច្នៃថង់ប្លាស្ទីកទៅជាប្រេងឥន្ធន: និងជាដំណោះស្រាយសម្រាប់បញ្ហាសំរាម។
អ្នកឧកញ៉ា លឹម ហេង បានស្វាគមន៍យ៉ាងកក់ក្ដៅ និង គាំទ្រចំពោះការស្រាវជ្រាវថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ទាំងគម្រោងកែច្នៃប្រេងពីសំបកគ្រាប់ស្វាយចន្ទី និង គម្រោងកែច្នៃសំរាមប្លាស្ទីកជាថាមពលឥន្ធន:។ ក្នុងនោះផងដែរ អ្នកឧកញ៉ា ក៏បានលើកទឹកចិត្តវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េស្វែងរកដៃគូសហការបន្ថែមទៀតដើម្បីទាញ អត្ថប្រយោជន៍កាន់តែច្រើនដល់សេដ្ឋកិច្ចប្រទេសទាំងពីរ។
Post details 1