កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
24 Jun, 2024 08:52 AM | 4 months ago
កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Discussion meeting of the 13th Private sector working group “Real Estates and Constructions” of G-PSF.
———
នៅថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់វត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ចកម្មកម្ពុជា និងវត្តមានតំណាងក្រុមហ៊ុនឯកជនពាក់ព័ន្ធនឹងវិស័យសំណង់ និងអចលទ្រព្យ, តំណាងសភាពាណិជ្ជកម្មអន្តរជាតិ, តំណាងសមាគមស្បែកជើងកម្ពុជា, តំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាជិក សមាជិកានៃក្រុមការងារ “ឌ” ផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី៖ ១. ពិនិត្យ ពិភាក្សា និងផ្តល់ជាធាតុចូលរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពី "ការរៀបចំដែនដី និងនគរូបនីយកម្ម" របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ២.ពិគ្រោះ ពិភាក្សាលើបញ្ហាប្រឈមចាស់ៗរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យសំណង់ និងអលចនទ្រព្យ ក៏ដូចជាទទួលយកសំណើរ សំណូមពរថ្មីៗបន្ថែមទៀត ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាពេលខាងមុខនេះ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។