វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី

19 Jun, 2024 04:30 AM | 5 months ago

វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី
សាធារណរដ្ឋសិង្ហបុរី៖ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួម និង ថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា សិង្ហបុរី ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធធុរកិច្ចសិង្ហបុរី សភាពាណិជ្ជកម្មសិង្ហបុរីនៅកម្ពុជា និង សមាគមអតីតសិស្សនិស្សិតខ្មែរមកពីសិង្ហបុរី ដែលប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងធុរជនពីប្រទេសទាំងពីរ សរុប ៤៨១ នាក់ មកពី ៣៤៨ ក្រុមហ៊ុន។ វេទិកាធុរកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម តាន ស៊ីឡេង (Tan See Leng) រដ្ឋមន្ត្រីក្រសួងពលកម្ម និងអនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរីផងដែរ។
គោលបំណងសំខាន់នៃវេទិកាធុរកិច្ច ជំរុញធុរកិច្ចនិងវិនិយោគរវាងប្រទេសទាំងពីរ និង ពង្រឹងទំនាក់ទំនងធុរកិច្ចកម្ពុជានិងសិង្ហបុរី និងបានជជែកពិភាក្សាអំពីកាលានុវត្តភាព និងវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តការរួមគ្នា។ ក្នុងឱកាសនៃវេទិកានេះ ក៏មានការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់ចំនួន ៣ ផងដែរ។
Post details 1