គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី

19 Jun, 2024 09:31 AM | 5 months ago

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី
 
គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងចូលរួមវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។ វេទិកានេះសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធធុរកិច្ចសិង្ហបុរី សភាពាណិជ្ជកម្មសិង្ហបុរីនៅកម្ពុជា និងសមាគមអតីតនិស្សិតខ្មែរមកពីសិង្ហបុរី ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ។ វេទិកាធុរកិច្ចនឹងជជែកពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច វិស័យសក្តានុពល និងគោលនយោបាយលើកទឹកចិត្តវិនិយោគ ដោយមានការចូលរួមពីវាគ្មិនជាតំណាងស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសទាំងពីរ។ ក្រៅពីការជជែកពិភាក្សា វេទិកានេះក៏នឹងរៀបចំជាជំនួបពាណិជ្ជកម្មរវាងធុរជននៃប្រទេសទាំងពីរផងដែរ។ ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈ យោគយល់ជាមួយសហព័ន្ធធុរកិច្ចសិង្ហបុរី ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងសិង្ហបុរី។ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាក៏នឹងជួបប្រជុំធុរកិច្ចជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្កើតទំនាក់ទំនង និងជំរុញធុរកិច្ចរវាងប្រទេសទាំងពីរផងដែរ។
Post details 1