កិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពី “វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩”
14 Jun, 2024 05:38 AM | 7 months ago
![កិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពី “វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩”](https://cccbic.org/news/244-news.jpg)
![](/storage/photos/1660/448349400_873786561456461_3987603382148404753_n.jpg)
![](/storage/photos/1660/448133015_873786771456440_8862269214534313586_n.jpg)
![](/storage/photos/1660/448104870_873787124789738_9096573324024289990_n.jpg)
![](/storage/photos/1660/448108267_873787238123060_3320355027237055014_n.jpg)
![](/storage/photos/1660/448099358_873787054789745_5474105139732702337_n.jpg)
![](/storage/photos/1660/448241973_873787024789748_5179791472468452658_n.jpg)
![](/storage/photos/1660/448045563_873786691456448_1276015991706757058_n.jpg)
![](/storage/photos/1660/448142609_873786954789755_3979119758473036003_n.jpg)
![](/storage/photos/1660/448396864_873786924789758_4101822641558872220_n.jpg)
![](/storage/photos/1660/448050082_873787101456407_388721878576205883_n.jpg)
កិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពី “វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩”
Conclusion report meeting on the “Progress of the implementation sharp-reform measures as a package outcomes from the 19th G-PSF.
—————
នៅថ្ងៃសុក្រ ០៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទីព្រឹក នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) , អ្នកឧកញ៉ា លឹម ហេង អនុប្រធានភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំំង១៦ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន រួមជាមួយនឹង ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឆ” ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពី “វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩” ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ)។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ឯកឧត្តមអគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងក្រសួង ស្ថាប័នដែលជាសហប្រធានក្រុមការងារទាំង១៦ ផ្នែករដ្ឋាភិបាល, តំណាងក្រុមការងារ CAPRED និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីធ្វើការបូកសរុបរួមនូវរបាយការណ៍ ក៏ដូចជាអនុញ្ញាត្តិឱ្យក្រសួងស្ថាប័នពាក់ព័ន្ធធ្វើ វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដើម្បីធានាឱ្យបាននូវការអនុវត្តនូវវិធានការដែលបានដាក់ចេញឱ្យមានប្រសិទ្ធិភាពខ្ពស់ នឹងធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលនាពេលខាងមុខ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៣០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ, យោគយល់គ្នា និងទទួលខុសត្រូវខ្ពស់។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
![Post details 1](https://cccbic.org/ads-banner/banner-1724050901.jpg)