ជំនួបរវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវបណ្ឌិត Andrea Heilmaier អភិបាលរងក្រុងនួនប៊ឺក(Nuremberg) ក្នុងប្រទេសអាល្លឺម៉ង់
14 Jun, 2024 09:47 AM | 5 months ago
ជំនួបរវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវបណ្ឌិត Andrea Heilmaier អភិបាលរងក្រុងនួនប៊ឺក(Nuremberg) ក្នុងប្រទេសអាល្លឺម៉ង់។
(អាល្លឺម៉ង់)៖ នាព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមអម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ ជាមួយលោកជំទាវបណ្ឌិត Andrea Heilmaier អភិបាលរងក្រុងនួនប៊ឺក(Nuremberg) ក្នុងប្រទេសអាល្លឺម៉ង់។
សូមជម្រាបថា គោលបំណងនៃដំណើរទស្សកិច្ចរបស់គណៈប្រតិភូកម្ពុជាគឺ ដើម្បីគោះទ្វារវិនិយោគនៅតាមបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប ក្នុងនោះប្រទេសអាល្លឺម៉ង់ក៏ជាគោលដៅដែលកម្ពុជាចង់ឃើញមានវិនិយោគិនពីអាល្លឺម៉ង់ទៅកម្ពុជា កាន់តែច្រើនផងដែរ។
ជាការឆ្លើយតប លោកជំទាវអភិបាលរងក្រុងបានបន្ថែមការប្ដេជ្ញាចិត្តលើការៀបចំឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនានារវាងកម្ពុជា និងអាល្លឺម៉ង់ ពិសេសចំពោះក្រុងនួនប៊ឺក(Nuremberg) សំដៅធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងរវាងគ្នានិងគ្នាផងដែរ៕