ការផ្សព្វផ្សាយពីតម្រូវការនាំចូលផលិតផលរបស់សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋសិង្ហបុរី និងសាធារណរដ្ឋតួកគី
14 Jun, 2024 08:43 AM | 5 months ago
ការផ្សព្វផ្សាយពីតម្រូវការនាំចូលផលិតផលរបស់សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋសិង្ហបុរី និងសាធារណរដ្ឋតួកគី
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមទាំងសមាជិក សមាជិកាសភាពាណិជ្ជកម្មបាន អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយពីតម្រូវការនាំចូលផលិតផលរបស់សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋសិង្ហបុរី និងសាធារណរដ្ឋតួកគី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈាង ក្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងធុរជនសរុប ប្រមាណ ១៣០នាក់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
សិក្ខាសាលានេះ ផ្តោតសំខាន់លើការផ្សព្វផ្សាយ និងចែករំលែកអំពី ស្ថានភាពទូទៅនៃពាណិជ្ជកម្ម លក្ខណៈទីផ្សារ ច្រកដឹកទំនិញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការអនុគ្រោះពន្ធ និងទំនិញពីប្រទេសកម្ពុជា ដែលកំពុងតែមានវត្តមាន នៅក្នុងទីផ្សារប្រទេស ចិន ប្រទេស សិង្ហបុរី និងតួកគី។ លើសពីនេះអនុព័ន្ធពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេស ទាំង ៣ខាងលើ ក៏បានជម្រាបអង្គប្រជុំ អំពីសក្តានុពលក្នុងការនាំចេញ តម្រូវក្នុងទីផ្សារផលិតផលកសិកម្ម នីតិវិធីគយក្នុងការនាំចូល តម្រូវការផ្លូវច្បាប់ក្នុងកានាំចូល នីតិវិធីក្នុងការនាំចូល ពន្ធពាក់ព័ន្ធនានា ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ក្នុងការនាំចូលផងដែរ។