កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ដ” “ផ្នែកអប់រំ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
12 Jun, 2024 11:20 AM | 5 months ago
កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ដ” “ផ្នែកអប់រំ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Meeting 11th Private sector working group “Education sector “ of Government-Private sector forum “G-PSF”.
———
នៅថ្ងៃអង្គារ ០៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីសៀល នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ដ” “ផ្នែកអប់រំ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ាបណ្ឌិត ហេង វ៉ាន់ដា សហប្រធានក្រុមការងារ “ដ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់វត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ចកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ “ដ” ផ្នែកឯកជន, តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, តំណាងសហព័ន្ធសេវាអប់រំនៅកម្ពុជា, តំណាង TVET, តំណាងគ្រឹះស្ថានអប់រំផ្នែកឯកជន និងសមាជិក សមាជិកានៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី ១.ពិនិត្យ និងពិភាក្សាលម្អិតទៅលើលទ្ធផលនៃជំនួបប្រជុំរវាងវិស័យអប់រំផ្នែកឯកជនជាមួយនឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលកន្លងទៅ និង ២. ពិគ្រោះ ពិភាក្សាលើបញ្ហាប្រឈមចាស់ៗរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យអប់រំ ក៏ដូចជាទទួលយកសំណើរ សំណូមពរថ្មីៗបន្ថែមទៀត ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងអប់រំ យុវជន និងកីឡានាពេលខាងមុខនេះ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:០០នាទីល្ងសច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]