កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា
12 Jun, 2024 10:25 AM | 5 months ago
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា
Meeting on the progress of the Cambodia Tourism Marketing and Promotion Board (CTB)
——-
រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤
នៅទីស្តីការក្រសួងទេសចរណ៍, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ថ្នាមក់ដឹកនាំនៃអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាពិសេសវត្តមានថ្នាក់ដឹកនាំសំខាន់ៗ ពីក្រសួង-ស្ថាប័នរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជាតំណាងវិស័យឯកជន, សមាជិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា, សមាគមពាក់ព័ន្ធជាច្រើនប្រចាំនៅកម្ពុជា។
គោលបំណងដើម្បីជំរុញដំណើរការការងាររបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ កម្ពុជា ក្រសួងទេសចរណ៍ នឹងរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ជាពិសេសធ្វើការពិភាក្សាតាមរបៀវារៈ៖
- បទបង្ហាញស្តីពី “ផែនការសកម្មភាពការងាររបស់ CTB”
- កិច្ចពិភាក្សា៖
១. សេចក្តីព្រាងលក្ខន្តិកៈ CTB
២. សេចក្តីព្រាងបទបញ្ជាផ្ទៃក្នុង CTB
៣. ប្រភពធនធានទ្រទ្រង់ដល់ដំណើរការនៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ CTB
៤. បញ្ហាផ្សេងៗ
ពិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១:៣០ នាទីរសៀល ក្នុងបរិយាកាសយោគយល់ និងភាពទទួលខុសត្រូវខ្ពស់។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].