ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អនុញ្ញាតឲ្យលោក Stanley Chang នាយកផ្នែកសេដ្ឋកិច្ចប្រចាំ Taipei Economic & Cultural នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម
29 May, 2024 09:44 AM | 5 months ago
ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អនុញ្ញាតឲ្យលោក Stanley Chang នាយកផ្នែកសេដ្ឋកិច្ចប្រចាំ Taipei Economic & Cultural នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម
(សភាពាណិជ្ជកម្មកម្ពុជា) នៅរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបលោក Stanley Chang នាយកផ្នែកសេដ្ឋកិច្ចប្រចាំ Taipei Economic & Cultural នៅទីក្រុងហ៊ូជីមិញ ប្រទេសវៀតណាម រួមទាំងប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំំនួបនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីបច្ចុប្បន្នភាព និងទិសដៅបន្ទាប់របស់សភាពាណិជ្ជកម្មកម្ពុជាតំណាងអោយវិស័យឯកជន។ កំឡុងពេលពិភាក្សា ឯកឧត្តម ឧកញ៉ា អគ្គនាយកបានស្នើអោយលោកនាយកនាំវិនិយោគិនពីកោះតៃវ៉ាន់មកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាអោយបានច្រើន ជាពិសេសលើវិស័យបច្ចេកវិទ្យា ដោយសារបច្ចប្បន្នកម្ពុជាមានច្បាប់វិនិយោគដែលវាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់វិស័យឯកជន រួមទាំងសេ្ថរភាពនយោបាយមានសុខសន្តិភាព កំពង់ផែជាច្រើន ជាពិសេសព្រែកជីកហ្វូណនតេជោដែលនឹងសម្រេចបាននាពេលខាងមុខនេះ។ កត្តាជាសង្ខេបទាំងអស់នេះនឹងផ្តល់ផលទៅអោយអ្នកវិនិយោគិនផងដែរ។
កិច្ចជំនួបនេះបញ្ចប់ទៅយ៉ាងរលូនដោយការពិភាក្សាគ្នាយ៉ាងស្និទស្នាល និងជិតស្និទ។