វគ្គបណ្តុះបណ្តាលស្តីពី “សេចក្តីផ្តើមអំពីការប្រតិបត្តិល្អក្នុងការធ្វើបទប្បញ្ញាត្តិ”

29 May, 2024 09:05 AM | 5 months ago

វគ្គបណ្តុះបណ្តាលស្តីពី “សេចក្តីផ្តើមអំពីការប្រតិបត្តិល្អក្នុងការធ្វើបទប្បញ្ញាត្តិ”
 
 
 
 
 
វគ្គបណ្តុះបណ្តាលស្តីពី “សេចក្តីផ្តើមអំពីការប្រតិបត្តិល្អក្នុងការធ្វើបទប្បញ្ញាត្តិ”
Training course on “Introduction to Good Regulatory Practice”.
——-
នៅថ្ងៃអង្គារ ០៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី, ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឆ” ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន រួមជាមួយនឹងក្រុមការងារលេខាធិការដ្ឋានក្រុមការងារផ្នែកឯកជននៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “សេចក្តីផ្តើមអំពីការប្រតិបត្តិល្អក្នុងការធ្វើបទប្បញ្ញាត្តិ” ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់។ វគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមផងដែរពីសំណាក់ Mr. Jeremy Gross ប្រធានផ្នែកកិច្ចការ និងកសាងសមត្ថភាពប្រចាំតបន់មេគ្គងនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូពារ (ERIA), និងវត្តមានតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ក្រុមការងារនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូពារ, តំណាងសមាគម និងសិស្ស និសិត្សជាច្រើនទៀតផងដែរ។
គន្លឹះអាស៊ានស្តីពីការអនុវត្តបទប្បញ្ញត្តិល្អគឺជាផ្នែកមួយដែលបានធ្វើឡើងក្រោមផែនការការងារ ស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ (GRP) ឆ្នាំ២០១៦-២០២៥ (ឬផែនការការងារ) ហើយបានអនុម័តនៅ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ២៣ (AEM) កាលពីខែមីនា ឆ្នាំ ២០១៧ និងបានអនុម័តនៅចន្លោះកិច្ចប្រជុំនីមួយដោយក្រុមប្រឹក្សារដ្ឋមន្ត្រីសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC Council Ministers) ក្នុងខែមេសា ឆ្នាំ២០១៧។ បន្ទាប់មកវិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានកំណត់នូវផែនការដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការបង្កើតគន្លឹះអាស៊ាននេះ) ដើម្បីលើកកម្ពស់ការយល់ដឹងនិងផ្សព្វផ្សាយ GRP ដល់គ្រប់ស្ថាប័ន គ្រប់វិស័យ និងបណ្តារដ្ឋជាសមាជិកអាស៊ាន។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
———
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1