កិច្ចពិភាក្សានិងពិធីចុះអនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មសៀងហៃ
28 May, 2024 08:49 AM | 5 months ago
កិច្ចពិភាក្សានិងពិធីចុះអនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មសៀងហៃ
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ូ ហ្ស៊ីស៊ិ (Shou Ziqi) ប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មសៀងហៃ និងជាអនុប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ (All-China Federation of Industry and Commerce) ដែលដឹកនាំគណៈប្រតិភូចិនសៀងហៃបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងឱកាសនៃជំនួបពិភាក្សានេះ សភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិន បានចុ អនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណង ចូលរួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងលើកកម្ពស់ពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ចិន។