សិក្ខាសាលាស្តីពី “លើសពីទីផ្សារកម្ពុជា៖ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈក្រុមហ៊ុន Alibaba.com”

27 May, 2024 04:04 AM | 5 months ago

សិក្ខាសាលាស្តីពី “លើសពីទីផ្សារកម្ពុជា៖ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈក្រុមហ៊ុន Alibaba.com”
 
 
 
 
 
 
 
សិក្ខាសាលាស្តីពី “លើសពីទីផ្សារកម្ពុជា៖ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈក្រុមហ៊ុន Alibaba.com
-------------------------------
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាស្តីពី “លើសពីទីផ្សារកម្ពុជា៖ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈក្រុមហ៊ុន Alibaba.com” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលមកពីក្រសួងនិងស្ថាប័នពាក់ព័ន្ធដែលប្រពឹត្តទៅនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា រាជធានីភ្នំពញ។
គោលបំណងនៃសិក្ខាសាលានេះគឺ ដើម្បីផ្សព្វផ្សាយដល់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីការដាក់លក់ និងនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិតាមរយៈថ្នាលពាណិជ្ជកម្មអេឡិចត្រូនិករបស់ក្រុមហ៊ុន Alibaba ដ៏ធំមួយនេះ។
ឆ្លៀតនៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានលើកឡើងថា នៅក្នុងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ចកិច្ច និងសង្គមបច្ចុប្បន្ន ការនាំចេញផលិតផលតាមរយៈថ្នាលពាណិជ្ជកម្មអេឡិចត្រូនិកគឺនឹងផ្តល់ផលប្រយោជន៍ជាច្រើនក្នុងការជួយជម្រុញការនាំចេញផលិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយ។ ហើយវិស័យឯកជនគួរតែអភិវឌ្ឍន៏ចូលមកប្រព័ន្ធ Digital ដើម្បីសេដ្ឋកិច្ចរួមគ្នាជាមួយ CamDX របស់រាជរដ្ឋាភិបាល។ វិស័យឯកជនគួរតែជម្រុញកិច្ចសហការគ្នាដើម្បីរួមគ្នាកំរិតស្តង់ដាគុណភាពនឹងរៀបចំតម្លៃផលិតសម្រាប់នាំចេញដោយសហការជាមួយស្ថាប័នពាក់ព័ន្ធអោយបានល្អបំផុត ព្រមទាំងជម្រុញកំលាំងផលិតនៃការកែឆ្នៃដោយអនុវត្តបន្តគោលនយោបាយIDP និងគោលនយោបាយថ្មី AIP Agro-food Industry អោយមានប្រសិទ្ធភាពជាពិសេសជម្រុញការអនុវត្តន៍ប្រព័ន្ធ ecosystem and supply chance អោយបានស៊ីជម្រៅបំផុតតាមដែលអាចធ្វើទៅបាន និង ស្នើឱ្យរាជរដ្ឋាភិបាលគួរលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនឯកជនក្នុងពេលមួយសម្រាប់ក្រុមហ៊ុនណាដែលចាប់ផ្តើមអាជីវកម្មតាមបែបប្រព័ន្ធ Ecosystem and Supply Chain។
សិក្ខាសាលានេះបានបញ្ចប់នៅវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់នាថ្ងៃខែឆ្នាំដដែល។
Post details 1