កិច្ចប្រជុំពិនិត្យលើការរៀបចំប្រព័ន្ធទិន្នន័យ សម្រាប់តាមដានវឌ្ឍនភាពការងារដែលអង្គវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ បានប្រគល់ភារកិច្ចជូន

27 May, 2024 04:00 AM | 5 months ago

កិច្ចប្រជុំពិនិត្យលើការរៀបចំប្រព័ន្ធទិន្នន័យ សម្រាប់តាមដានវឌ្ឍនភាពការងារដែលអង្គវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ បានប្រគល់ភារកិច្ចជូន
 
 
 
 
 
 
កិច្ចប្រជុំពិនិត្យលើការរៀបចំប្រព័ន្ធទិន្នន័យ សម្រាប់តាមដានវឌ្ឍនភាពការងារដែលអង្គវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ បានប្រគល់ភារកិច្ចជូន
Discussion meeting on the dataset preparation for the tracking progresses outcomes provided from the 19th G-PSF forum.
———
នៅថ្ងៃច័ន្ទ ០៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក), ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឆ” ផ្នែកឯកជន និង ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ឍ” ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន រួមជាមួយនឹងក្រុមការងារលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជននៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យលើការរៀបចំប្រព័ន្ធទិន្នន័យ សម្រាប់តាមដានវឌ្ឍនភាពការងារដែលអង្គវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ បានប្រគល់ភារកិច្ចជូន ក្រោមអធិបតីភាព ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក), តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ក្រុមការងារភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព CAPRED, និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី៖ ១. ពិនិត្យលើការរៀបចំប្រព័ន្ធបណ្តុំទិន្នន័យសម្រាប់តាមដានវឌ្ឍនភាពការងារដែលអង្គវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ បានប្រគល់ភារកិច្ចជូនដែលជាការរៀបចំដោយក្រុមការងារភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព CAPRED សហការគ្នាជាមួយនឹង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ២. ពិនិត្យ និងបែងចែកភារកិច្ចសម្រាប់ការអនុវត្តទៅតាមក្រសួង ស្ថាប័នសាមីដែលពាក់ព័ន្ធ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៣០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
———
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].
Post details 1