កិច្ចប្រជុំអន្តរក្រសួងស្តីពីការត្រៀមរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាបានដាក់បេក្ខភាព
23 May, 2024 09:17 AM | 5 months ago
កិច្ចប្រជុំអន្តរក្រសួងស្តីពីការត្រៀមរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាបានដាក់បេក្ខភាព
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា រួមជាមួយ អនុប្រធាន និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំអន្តរក្រសួងស្តីពីការត្រៀមរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាបានដាក់បេក្ខភាព។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំបានពិភាក្សាលើរៀបវារៈសំខាន់ៗរួមមាន៖
១. បច្ចុប្បន្នភាពទាក់ទងនឹងបេក្ខភាពរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
២. ការត្រៀមរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
- ការបង្កើតគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល និងអនុគណៈកម្មការតាមវិស័យ
- ការត្រៀមចូលរួមរបស់ក្រុម Advanced Team ក្នុងការពិនិត្យ និងសង្កេតអំពីដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី២០ ឆ្នាំ២០២៦ នៅកម្ពុជា
- បញ្ហាពាក់ព័ន្ធនឹងធនធានមនុស្ស ភស្តុភារ និងហិរញ្ញវត្ថុ
៣. ផ្សេងៗ។