ទស្សនកិច្ចរោងចក្រកែច្នៃជីវថាមពលចេញពីសំបកគ្រាប់ស្វាយចន្ទី
21 May, 2024 10:49 AM | 7 months ago
ទស្សនកិច្ចរោងចក្រកែច្នៃជីវថាមពលចេញពីសំបកគ្រាប់ស្វាយចន្ទី
ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ប្រតិភូសភាពាណិជ្ជកម្មកម្ពុជាបានបំពេញទស្សនកិច្ចរោងចក្រកែច្នៃជីវថាមពលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី របស់វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ នៅទីក្រុងសេអ៊ូល នៅព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៤។
ទស្សនកិច្ចនេះ ធ្វើឡើងដើម្បីសិក្សាស្វែងយល់អំពី បច្ចេកវិទ្យា ក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីឲ្យអស់លទ្ធភាព ទៅជាជីវថាមពល ធ្យូង និង ជីសរីរាង្គ ដែលនឹងជួយបង្កើតតម្លៃបន្ថែមដល់គ្រាប់ស្វាយចន្ទី។ គម្រោងចម្រាញ់ជីវថាមពល ចេញពីសំបកគ្រាប់ស្វាយចន្ទីនៅកម្ពុជា ត្រូវបានផ្តួចផ្តើមឡើងដោយវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ និងមានការគាំទ្រ ពីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់ប្រទេសកូរ៉េ។