ប្រជុំពិនិត្យលើវឌ្ឍនភាពការងារ ដែលអង្គវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ បានប្រគល់ភារកិច្ចជូន
21 May, 2024 10:17 AM | 6 months ago
ប្រជុំពិនិត្យលើវឌ្ឍនភាពការងារ ដែលអង្គវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ បានប្រគល់ភារកិច្ចជូន
Meeting on reviewing the progress-outcomes provided from the 19th G-PSF Forum.
————
ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក នាទីស្តីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា "ក.អ.ក.” , អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានដឹកនាំអនុប្រធានពាក់ព័ន្ធ និងលេខាធិការដ្ឋានសម្របសម្រួលក្រុមកាេងារទាំង១៦ផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា ចូលរួម “ប្រជុំពិនិត្យលើវឌ្ឍនភាពការងារ ដែលអង្គវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ បានប្រគល់ភារកិច្ចជូន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង មន្ត្រីជាន់ខ្ពស់នៃ ក.អ.ក. និងមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រី និងតំណាងក្រសួងពាក់ព័ន្ធនឹងយន្តការនៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន និងមានតំណាងពីខាង CAPRED ចូលរួមផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺ
១.ប្រជុំត្រៀមរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចដាក់ចេញ ក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ចំពោះក្រសួងពាក់ព័ន្ធនឹងយន្តការនេះ
២.ពិភាក្សាគ្នាអំពីទម្រង់នៃការរៀបចំរបាយការណ៍ ដើម្បីទទួលបាននូវបច្ចប្បន្នភាពនៃក្រុមការងារនិមួយៗដែលបានប្រជុំ
៣.ជម្រាបជូនអង្គប្រជុំអំពីទិសដៅសកម្មភាពដែលនឹងធ្វើរួមគ្នា រវាងវិស័យឯកជន និងរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា ឲ្យយន្តការនេះ ទទួលបានភាពប្រសើរ
៤.និងបានពិភាក្សាគ្នាជាច្រើនលើ ប្រព័ន្ធគ្របគ្រងទិន្នន័យ ផ្សេងៗ របស់ក្រុមការងារ ដែលអាចគ្រប់ភាគីពាក់ព័ន្ធអាចពិនិត្យសម្រួលបាន
៥.គាំទ្រការបង្កេីត Dashboard layout system ដេីម្បីវិភាគនិងតាមដានកិច្ចការក្នុងវិស័យរដ្ឋ-ឯកជន។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១៖៣០ នាទីព្រឹឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលខុសត្រូវខ្ពស់។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].