ទស្សនកិច្ចសារមន្ទីរច្នៃប្រឌិតរបស់ក្រុមហ៊ុន សាមសុង

20 May, 2024 09:47 AM | 3 months ago

ទស្សនកិច្ចសារមន្ទីរច្នៃប្រឌិតរបស់ក្រុមហ៊ុន សាមសុង
 
 
 
 
 
 
 
ទស្សនកិច្ចសារមន្ទីរច្នៃប្រឌិតរបស់ក្រុមហ៊ុន សាមសុង
ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំប្រតិភូ សភាពាណិជ្ជកម្មកម្ពុជា ទៅធ្វើទស្សនកិច្ចនៅ សារមន្ទីរ ច្នៃប្រឌិតរបស់ក្រុមហ៊ុន សាមសុង នៅព្រឹកថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៤។
ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង ស្វែងយល់ពី វឌ្ឍនភាព ភាពច្នៃប្រឌិត និង សេវាកម្ម និងផលិតផល ថ្មីរបស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិក ក៏ដូចជា ប្រវត្តិសាស្ត្រ នៃអេឡិចត្រូនិក semi conductor វិទ្យុ ទូរស័ព្ទអេក្រង់ទូរទស្សន៍ សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ និង ឥទ្ធិពល នៃរបកគំហើញ និងការច្នៃប្រឌិតដែលបាន សម្រួលដល់ ការរស់នៅ ទំនាក់ទំនង និងរួមចំណែកក្នុងការផ្លាស់ប្តូរពិភពលោក។
Post details 1