វេទិកាធុរកិច្ចកម្ពុជា-កូរ៉េ

20 May, 2024 09:24 AM | 6 months ago

វេទិកាធុរកិច្ចកម្ពុជា-កូរ៉េ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មកូរ៉េ សហការរៀបចំវេទិកាធុរកិច្ចកម្ពុជា កូរ៉េ ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងធុរជនពីប្រទេសទាំងពីរ សរុប ៣០០ នាក់។ វេទិកាធុរកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម Ahn Duk-geun រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េផងដែរ។
គោលបំណងសំខាន់នៃវេទិកាធុរកិច្ច គឺដើម្បីជំរុញធុរកិច្ចនិងវិនិយោគរវាងប្រទេសទាំងពីរ និង ពង្រឹងទំនាក់ទំនងធុរកិច្ចកម្ពុជានិងកូរ៉េ និងបានជជែកពិភាក្សាអំពីកាលានុវត្តភាព និងវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តការរួម។ ក្នុងឱកាសនៃវេទិកានេះ ក៏មានការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់ចំនួន ៦ ផងដែរ។
Post details 1