កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

10 May, 2024 10:09 AM | 2 months ago | 92

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
 
 
 
 
 
កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Meeting Private sector Working group “A/1” “ Agriculture and Agro-industrial sector” of the Government-Private Sector Forum “G-PSF”.
—————
នៅថ្ងៃព្រហស្បតិ៍ ០២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០២:០០នាទីរសៀល នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារ “ក” ផ្នែកឯកជន ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ “ក” ផ្នែកឯកជន, តំណាងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា, តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា, តំណាងសមាគមវារីវប្បកម្មកម្ពុជា, តំណាងសមាគមសម្ព័នភាពកសិកម្ម និងបរិស្ថានកម្ពុជា, តំណាងសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប, តំណាងសមាគមស្វាយចន្ទីកម្ពុជា និងសមាជិក សមាជិកានៃក្រុមការងារ “ក” ផ្នែកឯកជន ជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីបន្តការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ៗរបស់ផ្នែកឯកជនដែលនៅសេសសល់ និងបន្តលើកឡើងនូវប្រឈមថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិឧស្សាហកម្ម រួមមាន៖ ១. កង្វះខាតក្នុងការផ្គត់ផ្គង់បំណែកសាច់មាន់ក្នុងស្រុក (គល់ស្លាប និងស្លាបកណ្តាល), ២. វារីវប្បកម្មក្នុងស្រុក (ពូជត្រី, ចំណីត្រីក្នុងស្រុក, ទីផ្សារ, បញ្ហាការប្រើប្រាស់ថាមពលអគ្គិសនីក្នុងវិស័យនេះក្នុងពេលយប់), ៣. វិស័យចិញ្ចឹមសត្វនៅកម្ពុជា, ៤.វិស័យកៅស៊ូ, ៥. ស្វាយចន្ទី, ដំឡូងមី, ពោត, ៦. ជី/ថ្នាំគីមីកសិកម្ម ៧. បញ្ហាផ្សេងៗទៀតជាច្រើន ដើម្បីស្នើសុំការឆ្លើយតប និងដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលខាងមុខផងដែរ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំផ្នែកឯកជននេះគឺជាកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារ “ក” ផ្នែកឯកជន ក្នុងឆ្នាំ២០២៤ ក៏ដូចជាលើកដំបូងរបស់សហប្រធានក្រុមការងារផ្នែកឯកជនថ្មីផងដែរ បន្ទាប់ពីត្រូវបានតែងតាំងជាសហប្រធានបន្តវេន។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:០០ នាទីរសៀល ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————-
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].