សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រដំឡើងរថយន្ត តូយូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក. TOYOTA TSUSHO MANUFACTURING (CAMBODIA) CO., LTD

02 May, 2024 11:33 AM | 6 months ago

(តំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ) នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រដំឡើងរថយន្ត តូយូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក. TOYOTA TSUSHO MANUFACTURING (CAMBODIA) CO., LTD។
ក្រុមហ៊ុននេះបានពង្រីកធុរកិច្ចរបស់ខ្លួនតាមរយៈការបង្កើតរោងចក្រ ពិសេសគឺការធ្វើពិពិធកម្មពីការនាំរថយន្តចូលគ្រប់ប្រភេទទាំងស្រុង មកជាការវិនិយោគសង់រោងចក្រតម្លើងរថយន្តទាំងពីរប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាតែម្តង ហើយនេះគឺជាការចូលរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅកម្ពុជាផងដែរ ។ នេះគឺជាមោទនភាពមួយផងដែរ ដែលមានក្រុមហ៊ុនលំដាប់អន្តរជាតិជាបន្តបន្ទាប់ បានផ្តល់នូវទំនុកចិត្តជ្រើសរើសកម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្តដើម្បីចែកចាយនៅលើទីផ្សារក្នុងស្រុក និងនាំចេញទៅអន្តរជាតិ។
Post details 1