ការទាក់ទាញធុរជនកម្ពុជា ទៅវិនិយោគនៅសហរដ្ឋអាមេរិច ក្រោមកម្មវិធី SelectUSA របស់សហរដ្ឋអាមេរិក

02 May, 2024 09:01 AM | 7 months ago

ការទាក់ទាញធុរជនកម្ពុជា ទៅវិនិយោគនៅសហរដ្ឋអាមេរិច ក្រោមកម្មវិធី SelectUSA របស់សហរដ្ឋអាមេរិក
ការទាក់ទាញធុរជនកម្ពុជា ទៅវិនិយោគនៅសហរដ្ឋអាមេរិច ក្រោមកម្មវិធី SelectUSA របស់សហរដ្ឋអាមេរិក
(ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ) នាព្រឹកថ្ងៃព្រហស្បតិ៍ ២ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំ សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ចូលរូមកិច្ចជំរុញពាណិជ្ជកម្មក្រោមកម្មវិធី SelectUSA របស់សហរដ្ឋអាមេរិក ដើម្បីស្វែងយល់ និងពិនិត្យមើលឱកាសវិនិយោគនៅសហរដ្ឋអាមេរិក។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបង្ហាញអំពីសក្តានុពលនៅសហរដ្ឋអាមេរិក និងបង្ហាញអំពីគន្លឹះក្នុងការពង្រីកអាជីវកម្មនៅសហរដ្ឋអាមេរិក ដោយអ្នកជំនាញមកពីស្ថានទូតអាមេរិកប្រចាំនៅប្រទេសសឹង្ហបុរី និងអ្នកជំនាញនៅស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញផងដែរ។
- កម្មវិធី SelectUSA គឹជាកម្មវិធីវិនិយោគកម្រិតខ្ពស់នៅសហរដ្ឋអាមេរិក
- ឱកាសវិនិយោគនៅរដ្ឋតិចសាសនៃសហរដ្ឋអាមេរិក
- ការចែករំលែកបទពិសោធន៍អំពីកម្មវិធី SelectUSA និងភាពជោគជ័យក្នុងការវិនិយោគពីវិនិយោគិនព្រះរាជាណាចក្រកម្ពុជា
-ព័ត៌មានអំពីការស្នើសុំទិន្នការធុរកិច្ចដើម្បីទៅចូលរួមកម្មវិធី SelectUSA Investment Summit
លើសពីនេះទៅទៀត ក្រុមហ៊ុន PETHYOEUNG HEALTHTECH CO., LTD. ដែលជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា បានបើកសាខារបស់ខ្លួននៅសហរដ្ឋអាមេរិក ក៏បានចូលរួមស្តាប់ និងចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ស្ថានទូត ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា រួមទាំងសមាជិក-សមាជិក ផងដែរ។
កម្មវិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយលទ្ធផលជាទីគាប់ចិត្ត និងមានការសួរសំណួរ-ចម្លើយយ៉ាងផុសផុល។
Post details 1