ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតម៉ិកស៊ិកូប្រចាំព្រះរាជាណាចក្រកម្ពុជា

30 Apr, 2024 09:22 AM | 7 months ago

ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតម៉ិកស៊ិកូប្រចាំព្រះរាជាណាចក្រកម្ពុជា
ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតម៉ិកស៊ិកូប្រចាំព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ លីលីអាណា ហ្វែរ៉េ (LILIANA FERRER) ឯកអគ្គរដ្ឋទូតម៉ិកស៊ិកូប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅព្រះរាជាណាចក្រថៃ។ កិច្ចភាក្សានេះ ផ្តោតជាសំខាន់លើការតភ្ជាប់ទំនាក់ទំនងធុរកិច្ច និងការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។
អ្នកឧកញ៉ាប្រធាន មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា របស់ លោកជំទាវឯកអគ្គរដ្ឋទូត និងបានគូសបញ្ជាក់ថា ប្រទេសម៉ិកស៊ិកូនិងកម្ពុជាមានទំនាក់ទំនងកាទូតនឹងគ្នាតាំងពីយូរយាណាស់មកហើយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគី និងទំនាក់ទំនងសេដ្ឋកិច្ចនៅមានកម្រិតនៅឡើយ។ ក្នុងន័យនេះ អ្នកឧកញ៉ាប្រធាន ស្នើលោកជំទាវឯកអគ្គរដ្ឋទូត បន្តរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនម៉ិកស៊ិកូ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ អ្នកឧកញ៉ាប្រធាន បានលើកឡើងអំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងទីផ្សារដ៏ទូលំទូលាយ ដែលវិនិយោគិនម៉ិកស៊ិកូ អាចបង្កើតរោងចក្រនៅកម្ពុជា និងនាំចេញផលិតផលទៅកាន់ទីផ្សារអាស៊ាន និងអាសិបជាដើម។ អ្នកឧកញ៉ាប្រធាន បានសើ្នលោកជំទាវអគ្គរដ្ឋទូត ជំរុញដល់រដ្ឋាភិបាលម៉ិកស៊ិកូ បង្កើតការិយាល័យពាណិជ្ជកម្មម៉ិកស៊ិកូនៅកម្ពុជា ដែលអាចធ្វើការដោយផ្ទាល់ជាមួយធុរជនកម្ពុជា និងជំរុញពាណិជ្ជកម្មកនិងវិនិយោគបានឆាប់រហ័ស។
លោកជំទាវឯកអគ្គរដ្ឋទូត មានប្រសាន៍គាំទ្រចំពោះការលើកឡើងរបស់ អ្នកឧកញ៉ា គិត ម៉េង និង បន្តជំរុញសកម្មភាពធុរកិច្ចរវាងប្រទេសទាំងពីរ ដោយគ្រោងនឹងរៀបចំព្រឹត្តការណ៍ធុរកិច្ចនាប៉ុន្មានខែខាងមុខនេះ នៅកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងផលិតផលម៉ិកស៊ិកូ ក៏ដូចជា កាលនុវត្តភាពវិស័យនានា ជាពិសេស វិស័យកសិកម្ម ផលិតកម្ម យានយន្តអេឡិចត្រូនិក និងទេសចរណ៍ជាដើម។
Post details 1