សភាពាណិជ្ជកម្មកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)

15 Jan, 2024 05:53 AM | 10 months ago

សភាពាណិជ្ជកម្មកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)
ទីក្រុងប៉ារីស៖ នារសៀលថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ចុះហត្ថលេខានិងផ្លាស់ប្តូរអនុស្សរណៈយោគយល់ជាមួយ លោក ជាហ្វ្រយ រូ ដឹ បេហ្សូ ( Geoffroy ROUX DE BEZIEUX) ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន ក្នុងគោលបំណងចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសនិយាយភាសាបារាំង ក៏ដូចជាជួយគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំងតាមរយៈការរៀបចំ ជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានា។ ពិធីចុះអនុស្សរណៈយោគយល់នេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ព័ត៌មានលម្អិតសូមទាក់ទងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃសភាពាណិជ្ជកម្មកម្ពុជា [email protected]
Post details 1