កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ច្បាប់សភាពាណិជ្ជកម្ម

26 Apr, 2024 | 1 week ago | 24

កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ច្បាប់សភាពាណិជ្ជកម្ម
កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ច្បាប់សភាពាណិជ្ជកម្ម
Discussion on the Cambodia Chamber of commerce Law.
——-
រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ០២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០២:៣០នាទីសៀល នៅសភាពាណិជ្ជកម្មកម្ពុជា, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ច្បាប់សភាពាណិជ្ជកម្ម ហើយក៏មានវត្តមាន ប្រធាន សមាជិក សមាជិកានៃគណៈកម្មការពិគ្រោះយោបល់ស្តីពីការតាក់តែងសេចក្តីព្រាងច្បាប់សភាពាណិជ្ជកម្ម និងវត្តមានប្រធាន នឹងអនុប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៧ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការពិគ្រោះយោបល់ជាច្រើនរូបផងដែរ។
គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យ និងទទួលយកការផ្តល់យោបល់ ពីអង្គប្រជុំ ធ្វើយ៉ាងណាឲ្យច្បាប់សភាពាណិជ្ជកម្ម ដែលបានព្រាងតាំងពីឆ្នាំ២០១៧ នឹងរហូតមកដល់ពេលនេះ ឲ្យមានខ្លឹមសារ នឹងមានចរឹកលក្ខណ ស៊ីគ្នាទៅនឹងបរិបទសង្គមបច្ចុប្បន្ន-និងជាពិសេស ផ្តល់ប្រៈយោជន៍ដល់វិស័យឯកជនទូទាំងប្រទេស និងជាដៃគូស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានា ជាមួយក្រសួងពាក់ព័ន្ធ នៃរដ្ឋាភិបាលបច្ចុប្បន្នផងដែ។ ការរៀបចំកិច្ចប្រជុំនេះទទួលធាតុចូល អនុសាសន៍ និងយោបល់នានា ពីអង្គប្រជុំ នឹងក៏ ដើម្បីត្រៀមប្រជុំផ្តល់យោបល់សម្រេចរួមពីសភាពាណិជ្ជកម្ម ជូនក្រសួងពាណិជ្ជកម្ម នាពេលខាងមុខ។
កិច្ចប្រជុំពិគ្រោះយោបល់នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:៥០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានផ្លែផ្ការល្អ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].