យុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និង ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤”
24 Apr, 2024 04:11 AM | 9 months ago
![យុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និង ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤”](https://cccbic.org/news/155-news.jpg)
![](/storage/photos/1660/q2.jpg)
![](/storage/photos/1660/q3.jpg)
![](/storage/photos/1660/q7.jpg)
![](/storage/photos/1660/q8.jpg)
![](/storage/photos/1660/q4.jpg)
![](/storage/photos/1660/q5.jpg)
![](/storage/photos/1660/q8.jpg)
(សៀមរាប)៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមជាមួយ លោក សឹង្ហ សំរិទ្ធិ អនុប្រធានទទួលបន្ទុកផ្នែកសេវាកម្ម សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ និងលោក អេង ងួន លេខាធិការ បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ ការសម្ដែងក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងក្បាច់គុនសៅលីងរបស់ចិន នៅបរិវេណប្រាសាទបាយ័ន នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និងភាគីចិន មន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអ្នកចូលរួមទស្សនាជាច្រើនរយនាក់។
ការរៀបចំព្រឹត្តការណ៍នេះឡើង ក្នុងគោលបំណងជំរុញយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និង ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” ក៏ដូចជា ចូលរួមផ្សព្វផ្សាយអំពីក្បាច់គុនល្បុក្កតោ ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារចិន និងអន្តរជាតិ។
រូបភាព និងអត្ថបទ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ
![Post details 1](https://cccbic.org/ads-banner/banner-1724050901.jpg)