កិច្ចប្រជុំផ្សព្វផ្សាយស្តីពី "ការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណតិ្តទី៣ លើកទី១"

24 Apr, 2024 | 1 week ago | 21

កិច្ចប្រជុំផ្សព្វផ្សាយស្តីពី "ការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណតិ្តទី៣ លើកទី១"
កិច្ចប្រជុំផ្សព្វផ្សាយស្តីពី "ការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណតិ្តទី៣ លើកទី១"
-----------------------------------
(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មក្ពុជា តំណាងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានី-ខេត្ត អាណត្តិថ្មី និងអាណត្តិបន្តបានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណតិ្តទី៣ លើកទី១ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម កែ សួនសុភាព អភិបាលរងនៃគណៈអភិបាលខេត្ត នៅមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិក ពាណិជ្ជករ អាជីវករខេត្តបន្ទាយមានជ័យយ៉ាងច្រើនកុះករផងដែរ។
នៅក្នុងឱកាសនោះដែរឯកឧត្តមគណៈអធិបតីបានជំរាបជូនភ្ញៀវកិត្តិយស អំពីនិតិវិធី និងលក្ខ័ណ្ឌក្នុងការចុះឈ្មោះជាបេក្ខជនឈឈ្មោះបោះឆ្នោត ក៏ដូចជាអ្នកចុះឈ្មោះបោះឆ្នោត ក្រៅពីនេះតួរនាទី និងភារកិច្ចរបស់សភាពាណិជ្ជកម្មក៏ជាចំណុចសំខាន់ដែលពាណិជ្ជករ អាជីវករត្រូវដឹងផងដែរ ។ ក្រោយពីបានស្ដាប់ការណែនាំរួចមកអ្នកចូលរួមបានសាកសួរពីកិច្ចការនេះដោយកចិត្តទុកដាក់ និងផុសផុល ដើម្បីអោយដំណើរការនៃការរៀបចំការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង