កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

23 Apr, 2024 | 2 weeks ago | 22

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
នៅថ្ងៃអង្គារ ១៥កើត ខែចែត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០២:០០នាទីរសៀល នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ សហប្រធានក្រុមការងារ “ឌ” ផ្នែកឯកជន ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ “ឌ” ផ្នែកឯកជន, តំណាងវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍, តំណាងសមាគមស្បែកជើងកម្ពុជា, ភ្នាក់ងារអចលនទ្រព្យផ្នែកឯកជន, ក្រុមហ៊ុនផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យសំណង់ និងអចលនទ្រព្យ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីបន្តការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ៗរបស់ផ្នែកឯកជន រួមមាន៖ ១.ការប្រើប្រាស់ស្តង់ដារសំណង់ និងការបញ្ជាក់អំពីគុណភាពនៃសំភារៈសំណង់ ២. ការកំណត់ទីផ្សារ និងទិន្នន័យនៃតម្រូវការទីផ្សារក្នុងវិស័យសំណង់ និង ៣. ការបង្កើតអនុគណៈកម្មការគាំទ្រដល់ក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ។ បន្ថែមលើបញ្ហាប្រឈមចាស់ខាងលើ កិច្ចប្រជុំក៏បានបន្តលើកឡើងនូវប្រឈមថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងវិស័យសំណង់ និងអចលនទ្រព្យ ដើម្បីស្នើសុំការឆ្លើយតប និងដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាពេលខាងមុខផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:០០ នាទីរសៀល ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
——-
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].