កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

11 Apr, 2024 | 2 weeks ago | 31

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទីព្រឹក នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ “ឃ” ផ្នែកឯកជន, តំណាងសមាគមធនាគារនៅកម្ពុជា, តំណាងក្រុមការងារបច្ចេកទេសក្នុងវិស័យព័ន្ធដារ, តំណាងសភាពាណិជ្ជកម្មអន្តរជាតិ, តំណាងក្រុមហ៊ុនឯកជន និងសមាជិក សមាជិកានៃក្រុមការងារ “ឃ” ផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីបន្តពិគ្រោះ ពិភាក្សានូវបញ្ហាប្រឈមចាស់ ដែលជាកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច និងលើកឡើងនូវបញ្ហាប្រឈមថ្មីដែលផ្នែកឯកជនកំពុងជួបប្រទះ រួមមាន: ១. ការប្រាក់លើសកំណត់គិតលើការវាយតម្លៃឡើងវិញ, ២. វិនិយោគិនមិនប្រាកដថាតើភាគហ៊ុនពិសេសត្រូវជាប់ពន្ធឬអត់, ៣. បំណុលអាក្រក់មិនត្រូវបានអនុញ្ញាតគិតជាការចំណាយដែលអាចកាត់បានសម្រាប់ ក្រុមហ៊ុនទេ, ៤. ការបញ្ចុះតម្លៃមិនត្រូវបានអនុញ្ញាតជាការកាត់បន្ថយប្រាក់ចំណូលទេ, ៥. ផ្សេងៗ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:០០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].