ជំនួបរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Sunwah Group

09 Apr, 2024 | 3 weeks ago | 23

ជំនួបរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Sunwah Group
(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន​ Sunwah Group ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន Sunwah Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៧ គ្របដណ្តប់លើផ្នែកចំនួន៨ រួមមាន អាហារសមុទ្រ និងគ្រឿងឧបភោគបរិភោគ អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការបណ្តុះបណ្តាល និង Green Tech និងការថែទាំសុខភាព។ ក្រុមហ៊ុននេះដំណើរការនៅចិនដីគោក ជប៉ុន ម៉ាកាវ វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី កាណាដា អឺរ៉ុប អាមេរិក អូស្ត្រាលី និងកម្ពុជាផងដែរ។
នៅកម្ពុជា ក្រុមហ៊ុន Sunwah Group បាននឹងកំពុងពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យសំខាន់ៗដូចជា វិស័យម្ហូបអាហារ វិស័យអចលនទ្រព្យ វិស័យនវានុវត្តន៍ និងបច្ចេកវិទ្យា ដែលបានរួមចំណែដល់សេដ្ឋកិច្ច និងបង្កើតការងារជាច្រើនជូនដល់ប្រជាពលរដ្ឋកម្ពុជា។