ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអនុញ្ញាតអោយលោក Jonathon Chua អ្នកគ្រប់គ្រងទូទៅ BNI Cambodia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

04 Apr, 2024 | 3 weeks ago | 26

(រាជធានីភ្នំពេញ) នារសៀលថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបលោក Jonathon Chua អ្នកគ្រប់គ្រងទូទៅ BNI Cambodia និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសភាពាណិជ្ជកម្មកម្ពុជា។
ជាកិច្ចដំបូង ឯកឧត្តម ឧកញ៉ា អគ្គនាយក បានថ្លែងស្វាគមន៍ដល់អ្នកគ្រប់គ្រងទូទៅ ដែលបានមកជួប ឯកឧត្តម ឧកញ៉ា អគ្គនាយក ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចបន្ទាប់ អ្នកគ្រប់គ្រងទូទៅ បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧកញ៉ា អគ្គនាយក ដែលបានអនុញ្ញាតអោយលោកមកជួបសម្តែងការសម និងពិភាក្សាការងារនាពេលនេះ លោកបានបន្តទៀតថា លោកបាននិងកំពុងរៀបចំកម្មវិធី Cambodia International Business Expo 2024 (CIBExpo) នៅថ្ងៃទី ១០-១២ ខែឧសភា ឆ្នាំ២០២៤ នាសាលសន្និបាទ និងពិព័រណ៌កោះពេជ្រប្រសិនបើមិនមានអ្វីកែប្រែ។ ទន្ទីមនេះផងដែរ អ្នកគ្រប់គ្រងទូទៅ ក៏បានវើបទបង្ហាញអំពីកម្មវិធី CIBExpo ទាំងមូលផងដែរ។
ជាចុងបញ្ចប់ ឯកឧត្តម ឧកញ៉ា អគ្គនាយក បានរីករាយស្វាគមន៍ និងគាំទ្រសហការរៀបចំកម្មវិធី CIBExpo ខាងមុខនេះ។