កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឍ” “ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

28 Mar, 2024 | 1 month ago | 44

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឍ” “ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
នៅថ្ងៃពុធ ០៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទីព្រឹក នៅទីស្តីការសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឍ” “ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ឍ” ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឍ” ផ្នែកឯកជន ព្រមទាំង បណ្ឌិត តាន់ មុនីវណ្ណ អនុសហប្រធានក្រុមការងារ និង ឧកញ៉ា បណ្ឌិត ហេង វ៉ាន់ដា អនុសហប្រធានក្រុមការងារ ចូលរួមដឹកនាំកិច្ចប្រជុំនេះផងដែ ហើយក៏មានការចូលរួមផងដែរពីសំណាក់វត្តមានសហប្រធានក្រុមការងារតាមវិស័យផ្នែកឯកជន, អនុសហប្រធានក្រុមការងារ “ឍ” ផ្នែកឯកជន, តំណាងក្រុមហ៊ុន សមាគមផ្នែកឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីធ្វើការពិនិត្យ ពិភាក្សា ផ្តល់ធាតុចូល និងស្វែងរកការឯកភាពជាសំឡេងរួមមួយរបស់ផ្នែកឯកជនលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការពិន័យអន្តរការណ៍ចំពោះបទល្មើស និងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៣០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].