កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

26 Mar, 2024 | 1 month ago | 44

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
នៅថ្ងៃអង្គារ ០២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០២:០០នាទីរសៀល នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ “ខ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ “ខ” ផ្នែកឯកជន, តំណាងសមាគមភោជនីយដ្ឋានកម្ពុជា, តំណាងសមាគមសណ្ឋារគារកម្ពុជា, តំណាងសមាគមសហគមន៍ចុងភៅកម្ពុជា, តំណាងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា, តំណាងសហព័ន្ធទេសចរណ៍កម្ពុជា, តំណាងក្រុមហ៊ុនអាកាសចរផ្នែកឯកជន និងសមាជិក សមាជិកានៃក្រុមការងារ “ខ” ផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីបន្តពិគ្រោះ ពិភាក្សានូវបញ្ហាប្រឈមចាស់ ដែលជាកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងលើកឡើងនូវបញ្ហាថ្មីដែលផ្នែកឯកជនកំពុងជួបប្រទះ រួមមាន៖ ១. ក្រុមប្រឹក្សាទេសចរណ៍ឯករាជ, ២. ជើងហោះហើរមកកម្ពុជា, ៣. ថតរូបនៅតាមប្រាសាទនានាក្នុង ខេត្តសៀមរាប, ៤. ម៉ោងសំរាករបស់វាំង, ៥. Welcome Influencer to Cambodia , និងបញ្ហាទីផ្សារទេសចរណ៍នៅកម្ពុជា, ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងយទេស ចរណ៍នាពេលខាងមុខនេះ។
ពិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៤០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].