សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាម និងនិសិ្សតខ្មែរ ព្រមទាំងក្លឹបធុរកិច្ចកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យឡាវ
26 Mar, 2024 09:28 AM | 10 months ago
(សាធារណរដ្ឋប្រជាធិបតេយ្យឡាវ) នារសៀលថ្ងៃថន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងជំនួបសំណេះសំណាលជាមួយសិក្ខាកាម និងនិសិ្សតខ្មែរ ព្រមទាំងក្លឹបធុរកិច្ចកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យឡាវ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ។