សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតអោយ ឯកឧត្តម Khambai Damlat ប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

26 Mar, 2024 | 1 month ago | 47

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតអោយ ឯកឧត្តម Khambai Damlat ប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(រដ្ឋធានីវៀងចន្ទន៍) នារសៀលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Khambai Damlat ប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ។