គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
25 Mar, 2024 09:14 AM | 10 months ago
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធាន សភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៤។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងជួបពិភាក្សាធុរកិច្ចជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគវាងប្រទេសឡាវ និងកម្ពុជា។
គួរបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មជាតិរបស់ឡាវ បានចុះអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណងជំរុញទំនាក់ទំនងសេដ្ឋកិច្ច
រវាងប្រទេសទាំងពីរ ទាំងផ្នែកពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ តាមរយៈការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នា និង ការផ្លាស់ប្តូរព័ត៌មានអំពីកាលានុវត្តភាព ក៏ដូចជា បច្ចុប្បន្នភាពសេដ្ឋកិច្ច។