កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឋ” “ផ្នែកសុខាភិបាល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

22 Mar, 2024 | 1 month ago | 41

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឋ” “ផ្នែកសុខាភិបាល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០២:០០នាទីរសៀល នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឋ” “ផ្នែកសុខាភិបាល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គីមមេង សហប្រធានក្រុមការងារ “ឋ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងអនុសហប្រធានក្រុមការងារ “ឋ” ផ្នែកឯកជន, តំណាងសមាគមអ្នកចែកចាយឱសថកម្ពុជា, តំណាងមន្ទីរសម្រាកព្យាបាល គ្លនីក និងក្រុមហ៊ុននាំចេញ នាំចូលផ្នែកឯកជន, និងសមាជិក សមាជិកានៃក្រុមការងារ “ឋ” ផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីបន្តពិគ្រោះ ពិភាក្សានូវបញ្ហាប្រឈមចាស់ ដែលជាកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងលើកឡើងនូវបញ្ហាប្រឈមថ្មីដែលផ្នែកឯកជនកំពុងជួបប្រទះផងដែរ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងសុខាភិបាលនាពេលខាងមុខនេះ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].