ពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៨ ឆ្នាំ២០២៤

20 Jan, 2024 12:00 PM | 11 months ago

ពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៨ ឆ្នាំ២០២៤
(រាជធានីភ្នំពេញ)៖ រសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុង «ពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៨ ឆ្នាំ២០២៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម Wanmuhamadnoor Matha ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ឯកឧត្តមបណ្ឌិត Agung Laksono អតីតប្រធានរដ្ឋសភាជាតិឥណ្ឌូនេស៊ី ឯកឧត្តម El Habib Bourane តំណាងឯកឧត្តម Hissein Brahim Taha អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC) ភ្ញៀវជាតិ-អន្តរជាតិ អាជ្ញាធររាជធានី ខេត្ត សមាគម អង្គការ លោក លោកស្រី ក្មួយៗ ដែលបានអញ្ជើញមកចូលរួមចំនួនជាង៧ពាន់នាក់។
Post details 1