ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សភាពាណិជ្ជកម្មកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

20 Mar, 2024 | 2 months ago | 38

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សភាពាណិជ្ជកម្មកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
(រាជធានីភ្នំពេញ) នារសៀលថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមជាភ្ញៀវកិត្តិយសក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តបតាមការអញ្ជើញរបស់ វិទ្យាស្ថានបច្ចេកវិទ្យាបណ្តុះបណ្តាលជំនាញម៉ាឡេស៊ី អមដោយសភាពាណិជ្ជកម្មម៉ាឡេសុីប្រចាំនៅកម្ពុជា និងក្រុមហ៊ុន GC Life រួមទាំង ថ្នាក់ដឹកនាំ និងមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផងដែរ។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីសេវាកម្មដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានដើម្បីអោយវិទ្យាស្ថានបច្ចេកវិទ្យាបណ្តុះបណ្តាលជំនាញម៉ាឡេស៊ីបានជ្រាបកាន់តែច្បាស់ដើម្បីស្នើសុំកិច្ចសហការនានានៅពេលអនាគត។
ជំនួបនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែរប្រកបដោយលទ្ធផលគួរជាទីគាប់ចិត្ត។