សិក្ខាសាលាស្តីពីខួបលើកទី ៤៤ នៃការដាក់ឲ្យចរាចរណ៍ប្រាក់រៀលឡើងវិញ៖ ឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង
21 Mar, 2024 09:22 AM | 10 months ago
(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងសិក្ខាសាលាស្តីពីខួបលើកទី ៤៤ នៃការដាក់ឲ្យចរាចរណ៍ប្រាក់រៀលឡើងវិញ៖ ឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង ក្រោមអធិបតីភាព លោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិ។ សិក្ខាសាលានេះក៏មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំធនាគារជាតិ សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា តំណាងអោយវិស័យឯកជន និងដៃគូរអភិវឌ្ឍន៍នានា។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងអបអរសាទរខួបលើកទី ៤៤ នៃការដាក់ឲ្យចរាចរណ៍ប្រាក់រៀលឡើងវិញ៖ ឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង និងធ្វើបទបង្ហាញអំពីការស្រាវជ្រាវលើដំណើរការនៃចរាចរណ៍ប្រាក់រៀលដោយស្ថាប័ន UNDP រួមទាំងផ្តល់ជាព័ត៌មាននានាទាក់ទិននឹងការលើកទឹកចិត្តអោយប្រើប្រាស់ប្រាក់រៀលបន្ថែមទៀត។
សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កាជាទីគាប់ចិត្ត។